ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងបន្ទាន់ប្រមាណជិត១២នាទី នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអំពាវនាវបងប្អូនរៀបពិធីមង្គលការទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសុំពន្យា ហើយប្រសិនបើមិនអាចពន្យាបានទេ សុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន ដោយអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ។
ក្នុងនោះផងដេរសម្តេច ក៏បានប្រកាសពីការសម្រេចចិត្តបិទសាលារៀន ទាំងរដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចំនួន២ សប្ដាហ៍យ៉ាងតិច ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាបន្តទៀត។