រកឃើញស្ត្រីជាមន្ត្រីនគរបាលជាតិម្នាក់បានឆ្លងកូវីដ១៩ និងធ្លាប់ទៅហូបការនៅខេត្តព្រៃវែង មានភ្ញៀវចូលរួម៨០០នាក់…

មនុស្ស៤១នាក់ និងអ្នកដែលពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ត្រូវបានអាជ្ញាធរខេត្តព្រៃវែង យកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កដាក់នៅដាច់ដោយឡែក ក្នុងករណីពាក់ព័ន្ធនឹងស្ត្រីជានគរបាលជាតិម្នាក់ ឆ្លងកូវីដ១៩ ដែលបានមកចូលរួមមង្គលការមួយកន្លែងស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានឲ្យដឹងថា បើតាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីម្នាក់ ឈ្មោះ ល ស អាយុ៣៥ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex ធ្វើតេស្តរកឃើញវិជ្ជមាន នៃកូវីដ១៩ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្ដែបច្ចុប្បន្នមន្រ្ដីនគរបាលរូបនោះកំពុងសម្រាកព្យាបាល នៅក្នុងមជ្ឈមណ្ឌលជាតិប្រឆាំងនឹងរោគរបេង នារាជធានីភ្នំពេញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីរូបនេះ និងមិត្តភក្ដិចំនួនបីនាក់ បានមកចូលរួម នៅក្នុងពិធីមង្គលការមួយ នៅក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២១ ចន្លោះពីវេលាម៉ោង១២ ដល់ម៉ោង ៣ និង ៣០នាទីរសៀល។ ក្រោយពេលដឹងថា មន្រ្ដីនគរបាលរូបនេះឆ្លងកូវីដ អាជ្ញាធរបានចុះស្រាវជ្រាវ និងចាត់វិធានការ ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ចំនួន១៤នាក់ ហើយបានឲ្យពួកគាត់ធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យ។ ចំណែកអ្នកពាក់ព័ន្ធមិនផ្ទាល់ មានចំនួន២៧នាក់ រួមទាំងអ្នកពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ក៏បានណែនាំឲ្យនៅដាច់ដោយឡែក និងបន្តស្រាវជ្រាវ ស្វែងរកអ្នកពាក់ព័ន្ធបន្ដទៀត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរខេត្តព្រៃវែង បានឲ្យដឹងដែរថា ស្ដ្រីជាម្ដាយ និងជាម្ចាស់ពិធីមង្គលការ គឺជាគ្រូបង្រៀន និងគ្រប់វត្តមានគ្រូ នៅក្នុងសាលាបឋមសិក្សា ស ខេង ទួលសង្កែទទឹង ហើយគាត់បានចូលបង្រៀនសិស្ស បន្ទាប់ពីពិធីមង្គលការកូនរួច។ ដោយសារតែបញ្ហានេះ ទើបអាជ្ញាធរខេត្តសម្រេចផ្អាកការសិក្សាមួយរយៈខ្លី ដើម្បីគ្រប់គ្រងសភាពការណ៍នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្ដីនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា អ្នកជំងឺម្នាក់នេះ មានប្តីជាជនជាតិចិន មានទីលំនៅក្នុងអគារ Skyline ខណ្ឌ៧មករា រាជធានីភ្នំពេញ។ គាត់ពពិតជាបានមកចូលរួម នៅក្នុងពិធីមង្គលការ នៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ប្រាកដមែន។ រីឯម្ចាស់ដើមការឈ្មោះ ស៊ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ហើយពិធីនោះមានភ្ញៀវចូលរួម ចំនួន៨០០នាក់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំងឺបានមកពីភ្នំពេញ ហើយដល់រោងការ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ដោយមានអ្នករួមដំណើរចំនួន៤នាក់ សរុប ៥នាក់។ ប៉ុន្តែបើតាមការអះអាងពីម្ចាស់ផ្ទះថា អ្នកទាំង៥នាក់នោះ មិនបានចូលរួមពិសាអាហារ នៅក្នុងរោងការទេ គឺពួកគេហូបអាហារ នៅតុខាងក្រៅរោងការ (នៅផ្ទះការ) ដោយគ្មានអ្នកណាចូលរួមទុកអាហារក្រៅពីពួកគេទាំង៥នាក់នោះឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាយ៉ាងនេះក្តី ពួកគេទាំង៥នាក់ ក្រៅពីអង្គុយនៅតុបាយ ក៏បានចេញចូលក្នុងបន្ទប់អនាម័យ។ ដូច្នេះគេមិនបានដឹងថា តើអ្នកណាខ្លះបានប្រើប្រាស់បន្ទប់អនាម័យនោះ ក្រៅពីពួកគេ និងម្ចាស់ផ្ទះទាំងបីនាក់ ហើយគេមិនបានដឹងថា មានអ្នកណាខ្លះបានមកដល់ប៉ះពាល់តុ និងចានអាហាររបស់ពួកគេ ក្រោយពេលពួកគេបានចាកចេញទៅវិញ នៅវេលាម៉ោងជាង ៤រសៀលថ្ងៃដដែលនោះដែរ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖FreshNews