ស្តែងៗ ជំនន់ទឹកភ្លៀងហូរគួចរថយន្ត ម្ចាស់បើកទ្វាររថយន្តខំហែរចេញក្រៅ ស្ថិតនៅខណ្ឌដង្កោ (មានវីដេអូ) - ThmeyLoad

ស្តែងៗ ជំនន់ទឹកភ្លៀងហូរគួចរថយន្ត ម្ចាស់បើកទ្វាររថយន្តខំហែរចេញក្រៅ ស្ថិតនៅខណ្ឌដង្កោ (មានវីដេអូ)

ដូចដែលបានដឹងហើយ ប្រទេសកម្ពុជា កំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង បានវាយប្រហារខេត្តជាច្រើនជាពិសេសខេត្តបាត់ដំបង ពោធិ៍សាត់ រាជធានីភ្នំពេញ ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្តដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ ។

ដោយឡែកតាមរយៈវីដេអូមួយ ដែលគេបានចែកចាយលើបណ្តាញសង្គមហ្វេសបុក ដោយ រថយន្ត១គ្រឿង ត្រូវកម្លាំងទឹកហូរកួចអណ្តែតតាមទឹក ធ្វើឲ្យអ្នកបើកបរភិតភ័យព្រលឹងចេញស៊ីព្រលិត ប្រឹងបើកទ្វាររថយន្តចេញមកក្រៅ ហើយខំហែលទឹក ដើម្បីរួចផុតពីគ្រោះថ្នាក់ ដោយហេតុការណ៍នេះកើតឡើងនៅ ខណ្ឌដង្កោ​ ដែលបច្ចុប្បនេះ កំពុងជន់លិចខ្លាំង ដោយគ្រួសារខ្លះ ត្រូវជម្លៀសចេញពីផ្ទះ ដើម្បីស្វែងរកទីទួលសុវត្ថិភាព។

សូមទស្សនាវីដេអូខាងក្រោម៖