ពីរនាក់ប្ដីប្រពន្ធមកពីទីក្រុងភ្នំពេញ ទៅមើលកសិដ្ឋានចិញ្ចឹមមាន់ នៅភូមិទ័ពត្បែង ខេត្តកំពង់ឆ្នាំង ស្រាប់តែតេស្តរកឃើញវិជ្ជមានកូវីដ១៩, មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងតែដុតដៃដុតជើងរកអ្នកពាក់ព័ន្ធ... - ThmeyLoad

ពីរនាក់ប្ដីប្រពន្ធមកពីទីក្រុងភ្នំពេញ ទៅមើលកសិដ្ឋានចិញ្ចឹមមាន់ នៅភូមិទ័ពត្បែង ខេត្តកំពង់ឆ្នាំង ស្រាប់តែតេស្តរកឃើញវិជ្ជមានកូវីដ១៩, មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងតែដុតដៃដុតជើងរកអ្នកពាក់ព័ន្ធ…

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ ឲ្យដឹងថា កាលពីព្រឹកថ្ងៃ២១ ខែមីនា មន្ទីរពេទ្យបង្អែកខេត្តកំពង់ ឆ្នាំង បានយកសំណាក់ពលរដ្ឋពីរនាក់ប្ដីប្រពន្ធដែលមកពីទីក្រុងភ្នំពេញដើម្បីធ្វើតេស្តរកមេរោគកូវីត-១៩លទ្ធផល បានបង្ហាញនៅព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១នេះបញ្ជាក់ថា ទាំងពីរនាក់ប្ដីប្រពន្ធគឺមានវិជ្ជមានកូវីដ១៩។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានឲ្យដឹងទៀតថា ពលរដ្ឋទាំងពីរនាក់ប្ដីប្រពន្ធដែលមានវិជ្ជមានមេរោគកូវីត១៩ខាងលើនេះ មានទីលំ នៅផ្ទះលេខ៩១f ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទាំងពីរនាក់មកមើលកន្លែងចិញ្ចឹមមាន់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួ លបានព័ត៌មានថា ប្អូនគាត់ជាអ្នកបើកបររថយន្តរបស់គាត់មានវិជ្ជមានកូវីត១៩គាត់និងគ្រួសារក៏សម្រេចយកសំណាក់នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១ គឺបន្ទាប់ពីយកសំណាកហើយគាត់បានត្រឡប់ទៅភ្នំពេញវិញដោយមិនមានចុះតាមផ្លូវឡើយ។ ឥឡូវទទួលបានលទ្ធផលវិជ្ជមាន ពីវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២២ វេលាម៉ោង១២យប់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ឥឡូវនេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងតែដុតដៃដុតជើងដើម្បីតាមរកអ្នកដែលពាក់ព័ន្ធនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដើម្បីយកសំណាកទៅធ្វើតេស្ត និងដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បច្ចុប្បន្នបានរកឃើញអ្នកដែលពាក់ព័ន្ធផ្ទាល់ចំនួន៣នាក់ហើយ ហើយកំពុងតែបន្តរកអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីយកសំណាកមកធ្វើតេស្តផងដែរ៕