សត្វក្រពើ១ក្បាល ទម្ងន់៣០គ.ក បានរួចចេញពីអាង នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ - ThmeyLoad

សត្វក្រពើ១ក្បាល ទម្ងន់៣០គ.ក បានរួចចេញពីអាង នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

សត្វក្រពើមួយក្បាលវារចេញ ពីអាងចិញ្ចឹមក្រពើមួយកន្លែងស្ថិតនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះបើតាមប្រជាពលរដ្ឋបានឃើញ និងនិយាយតៗគ្នា ។

លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បាននិយាយតាមទូរស័ព្ទ ប្រាប់បណ្តាញសារព័ត៌មានថាថា ដំណឹងនេះពិតជាដំណឹងពិតប្រាកដមែន វារួចតែមួយក្បាលប៉ុណ្ណោះ ទម្ងន់ប្រហែល៣០គីឡូក្រាម ។ លោកក៏ឆ្ងល់ដែរ ព្រោះកន្លែងចិញ្ចឹមក្រពើនោះ មានរបងខ្ពស់ដែរ មិនដឹងវាវារចេញដោយរបៀបណាទៅកើត ? ។

ដំណឹងនេះគួរឲ្យភ្ញាក់ផ្អើល និងសូមបងប្អូនប្រុងប្រយ័ត្ន ស្របពេលទឹកជំនន់កំពុងវាយលុកលិចលុង ផ្លូវ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ស្ទើរគ្រប់រាជធានី.ខេត្ត ជាពិសេសគឺខេត្តកំពង់ស្ពឺ កណ្ដាល ខណ្ឌដង្កោ រាជធានីភ្នំពេញតែម្ដង។