កម្មកររោងចក្រកាត់ដេរ ឌីន ហាន នៅខណ្ឌមានជ័យពេលនេះ រកឃើញឆ្លងជំងឺកូវីដជិត៥០នាក់ កម្មករទាំងអស់ត្រូវមកធ្វើតេស្ដបន្ទាន់នៅយប់នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅយប់ថ្ងៃទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ រោងចក្រកាត់​ដេរ​ «​ឌី​ន ហាន​» នៅខណ្ឌមានជ័យ​ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ជិត​៥០​នាក់ អាជ្ញាធរ​អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់ ដាច់​ខាត​ត្រូវ​មក​ធ្វើ​តេស្ត​ជាបន្ទាន់​នៅយប់នេះ និង​ថ្ងៃស្អែក​នៅរោចក្រ​តែម្តង បើមិនដូច្នេះ​ទេមិន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​ឡើយ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​។

ជាមួយ​គ្នានេះដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​សាច់ញាតិ ឬ​មិត្ត​ភ័​ក្រ​របស់​កម្មករ​ទាំងនោះ ត្រូវ​ជួយ​ណែនាំ​ឲ្យ​ពួកគេ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​តាម​ចំនួន​កំណត់ ហើយ​បើ​ធ្វើ​មិនបាន​ត្រឹមត្រូវ​ទេ នឹង​ទទួល​ទោសពិន័យ​តាមច្បាប់ ជាក់​ជាមិនខាន​ឡើយ​។

នៅយប់ថ្ងៃនេះអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បាននិងយកសំណាកទៅលើបងប្អូនកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកកូវីដ១៩។

ប្រភព៖FreshNews