ក្នុងចំណោមអ្នកស្លាប់២នាក់ដោយសារជំងឺកូវីដ១៩ ម្នាក់ជាបុគ្គលិកមន្ទីរពិសោធន៍នៃមន្ទីរពេទ្យកាល់ម៉េត ក្រោយឆ្លងត្រឹមតែ៥ថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានផ្លូវការបង្ហាញពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់ទៀត។ ក្នុងនោះម្នាក់អាយុ ៦៨ឆ្នាំ និងម្នាក់ទៀត អាយុ ៤៩ឆ្នាំ។ មកដល់ពេលនេះអ្នកជំងឺកូវីដ១៩ ចំនួន ២៤នាក់ហើយ ដែលស្លាប់ដោយសារជំងឺកូវីដ១៩។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមការផ្តល់ព័ត៌មានពីមន្ទីរពេទ្យហ្លួងម៉ែ បានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំ ដែលរស់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១៖៤០នាទីរំលងអាធ្រាត និងបុរសជនជាតិខ្មែរ អាយុ៤៩ឆ្នាំ រស់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១៖៥៥នាទីព្រឹក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ មន្ទីរពេទ្យកាល់ម៉ែត បានចេញសេចក្ដីជូនដំណឹងដ៏ក្រៀមក្រំមួយ ដល់មន្ត្រីរាជការ បុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ឱ្យបានជ្រាបថា៖ លោក ប៊ុន ទិវា ជាអ្នកបច្ចេកទេសមន្ទីរពិសោធន៍ បម្រើការងារនៅផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យកាល់ម៉ែត បានទទួលមរណភាព នៅថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព .ស .២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១:៥៥ នាទីព្រឹក ដោយរោគាពាធ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីកន្លងទៅបើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី ៤ មេសា ២០២១ នេះ លោក ប៊ុន ទិវា បានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ កាលពីថ្ងៃទី ៣ មេសា គឺជាបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត្រ និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ បច្ចុប្បន្នមានទីលំនៅផ្ទះលេខ ៥ G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី ១ ភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ ៕