ចាប់បានហើយ ជនជាតិចិន៣នាក់ ដែលផ្ទុះអា វុ ធ ប្ល ន់ចិន ដូចគ្នា និង បា.ញ់តដៃសមត្ថកិច្ច ពេលចុះបង្ក្រាប...(មានវីដេអូ) - ThmeyLoad

ចាប់បានហើយ ជនជាតិចិន៣នាក់ ដែលផ្ទុះអា វុ ធ ប្ល ន់ចិន ដូចគ្នា និង បា.ញ់តដៃសមត្ថកិច្ច ពេលចុះបង្ក្រាប…(មានវីដេអូ)

ខេត្តព្រះសីហនុ- លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា នគរបាលបង្ក្រាបបានករណី ប្ល ន់ ប្រ ដា ប់ អា វុ ធ រវាងជនជាតិចិន ទៅលើជនជាតិចិ ន ដូចគ្នា ក្នុងនោះជនសង្ស័ យ បា ន បា ញ់ ០២ គ្រា ប់ មកលើកម្លាំងសមត្ថកិច្ចនគរបាល។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ៥០នាទី តាមផ្លូវសេតេ ស្ថិតនៅក្រុមទី៧ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដែលតាមពលរដ្ឋរាយការណ៍មកសមត្ថកិច្ចថា មានជនជាតិ ចិ ន ប្រើ កាំ ភ្លើ ង ភ្ជ ង់ ជ នជា តិចិនដូចគ្នា និងមានផ្ទុះ អា វុ ធ ០១គ្រា ប់ ផ ងដែរ ដោយ ខ្មា ន់ កាំ ភ្លើ ង ពា ក់ អាវយឺតពណ៌ខ្មៅដៃខ្លី និងស្លៀកខោខូវប៊យជើងខ្លី ។

បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងប៉ុស្តិ៍សង្កាត់៣ ចុះទៅដល់កន្លែងកើតហេតុ តែជនសង្ស័យបានគេច ខ្លួ នបាត់អស់។

កម្លាំងសមត្ថកិច្ច ក៍បានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងល្បាតស្វែងរកជនសង្ស័យតាម ភិនភាគ ដែលប្រជាពលរដ្ឋបានរាយការណ៍ លុះដល់ចំណុចចំណោតតាខ្វាន់ ត្រង់ផ្លូវលំតូចមួយ ស្ថិតនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះជនសង្ស័យ ដែ លជាខ្មាន់ កាំ ភ្លើ ង ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាល បានស្រែកឲ្យជនសង្ស័យឈប់ ស្រាប់តែជ នស ង្ស័យបានដ ក កាំ ភ្លើង ចេ ញពីចង្កេះ បា .ញ់ម កលើកម្លាំងសមត្ថកិច្ចនគរបាលចំនួន ០២គ្រាប់ តែសំណាងល្អមិនត្រូវកម្លាំងសមត្ថកិច្ចឡើយ បន្ទាប់មកជនសង្ស័យបានរត់ចូលផ្ទះទុកចោលមួយកន្លែង និងបន្តរត់ឆ្លង ពីផ្ទះមួយទៅផ្ទះមួយដើម្បីគេចខ្លួន កម្លាំងសមត្ថកិច្ចនគរបាលក៍បានសហការគ្នាតាមចាប់ជនសង្ស័យ រហូតដល់វេលាម៉ោង ១៨ និង ៤០នាទី ទើបចាប់បានជនសង្ស័យម្នាក់ដែលកំពុងសង្ងំលាក់ខ្លួនក្បែរផ្ទះប្រជាពលរដ្ឋ ។

បន្ទាប់មកនៅវេលាម៉ោង ១៩ និង ០០នាទី ខាងកាស៊ីណូ ជិនប៉ី៣ ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានទូរស័ព្ទរាយការ ប្រាប់កម្លាំងសមត្ថកិច្ចជំនាញថា ជនរងគ្រោះដែលត្រូវជនសង្ស័យភ្ជ ង់ប្ល ន់ នោះ គឺជាបុគ្គលិករបស់ កាស៊ីណូ ជិនប៉ី៣ ហើយខាងក្រុមហ៊ុនកាស៊ីណូ ជិនប៉ី៣ ឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ ០២នាក់ ប្រគល់ឲ្យកម្លាំងសមត្ថកិច្ច ។

ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ZHANG DONG ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ។ (ខ្មា ន់ កាំ ភ្លើ ង)
២-ឈ្មោះ YUE XIAO BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ។ ៣-ឈ្មោះ YANG TIANYIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ។
វត្ថុតាងចាប់យកបាន៖ កាំភ្លើ ង ខ្លី ០១ដើម ម៉ាក K59 មានលេខសម្គាល់ៈ 7777 -បង់កាំ ភ្លើ ង ០១ មានគ្រាប់ ០៤គ្រា ប់ (ប្រភេទ 9mm ច្នៃក្បាលគ្រាប់)
-សំបកកាទុស ០៥គ្រាប់ ចំពោះជនសង្ស័យទាំង ០៣នាក់ នគរបាលនឹងចាត់ការបន្តតាមផ្លូវច្បាប់ ៕