រថយន្តខ.ម បើកលឿន ជ្រុលបុកម៉ូតូ ដែលកំពុងរង់ចាំស្តុប និងបើករត់ជ្រុលបុករះចូលសំយ៉ាបផ្ទះពលរដ្ឋ.... - ThmeyLoad

រថយន្តខ.ម បើកលឿន ជ្រុលបុកម៉ូតូ ដែលកំពុងរង់ចាំស្តុប និងបើករត់ជ្រុលបុករះចូលសំយ៉ាបផ្ទះពលរដ្ឋ….

ម៉ូតូ២គ្រឿង និងសម្ភារៈមួយចំនួន បានរងការខូចខាត និងមនុស្ស២នាក់ រងរបួសស្រាល ក្នុងហេតុការណ៍ រថយន្តមកបុកកាលពីវេលា ម៉ោង៧និង៣០យប់ ថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយ ផ្លូវអង្គរភ្នំពេញ ក្នុងបុរីអង្គរភ្នំពេញ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បុរសម្នាក់បានបើករថយន្តកាមរីមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ២គ្រឿង ពីក្រោយកំពុងរង់ចាំស្តុប បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល ចំណែកឯរថយន្តបង្ក ព្យាយាមបើករត់ទៅដល់ជិតនិងបុរីអង្គរ ជ្រុលទៅបុករះ បង្គោលស្លាកប៉ាណូ២ដើម និងតូបកាហ្វេមួយតូបទៀត រងការខូចខាតទាំងស្រុង ។

មុនពេលកើតហេតុខាងលើ គេបានឃើញម៉ូតូ២គ្រឿង កំពុងតែរង់ចាំស្តុបម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1-GZ 0074 ជិះដោយបុរសម្នាក់
និងម៉ូតូមួយគ្រឿងទៀតម៉ាក ZOOMER X ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ1-GA 7804 ជិះដោយបុរសម្នាក់ដូចគ្នា ស្រាប់តែភ្លាមៗនោះដែរ គេបានឃើញរថយន្តមួយគ្រឿងទៀត ម៉ាកកាមរី ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ02 2-2177 បើកបដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ពីក្រោយក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន មកបុកពីក្រោយម៉ូតូ២គ្រឿងពេញទំហឹង បណ្តាលឲ្យម៉ូតូដួលរងរបួសម្ចាស់ ម៉ូតទាំង២នាក់ធ្ងន់-ស្រាល រួចម្ចាស់រថយន្តបង្ក ព្យាយាមបើករត់គេចខ្លួន រហូតទៅដល់ជិតនិងបុរីអង្គរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បានរេចង្កូតជ្រុលទៅបុករះ បង្គោលស្លាកប៉ាណូបាក់២ដើម និងថូផ្កា តូបកាហ្វេរងការខូចខាតទាំងស្រុង ចំណែកឯរថយន្តបង្កវិញ និងម្ចាស់រថយន្តត្រូវសមត្តកិច្ចឃាត់បាន ។