លោកតាអាយុ៩៨ឆ្នាំ ជាអ្នកសុំទាននៅផ្សារច្បារអំពៅ ឆ្លងជំងឺកូវីដ-១៩ ដេកស្លាប់ មិនមានអ្នកដឹង​ - ThmeyLoad

លោកតាអាយុ៩៨ឆ្នាំ ជាអ្នកសុំទាននៅផ្សារច្បារអំពៅ ឆ្លងជំងឺកូវីដ-១៩ ដេកស្លាប់ មិនមានអ្នកដឹង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នករស់នៅ​ច្បារអំពៅ​បាន​សម្ដែង​នូវ​ក្តី​អាណិតអាសូរ​ដល់​លោកតា​ម្នាក់មាន​វ័យ​រហូត​៩៨​ឆ្នាំ នាំ​ហើយ​រស់នៅ​ដោយសារ​ការជួយ​លុយកាក់​ ពី​ប្រជាពលរដ្ឋ​ដាក់​ទាន​ជូន ​បែជា​ស្លាប់​ដោយសារ​កើត​ជំងឺ​កូ​វីដ​១៩​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​៨​យប់ ​ថ្ងៃទី​១៦​ ខែឧសភា ​ក្នុង​ខ្ទម​កម្សត់​របស់​លោកតា ​ស្ថិត​លើ​សួន​ជាប់​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ ​ក្នុងភូមិ​ដើម​ចាន់ ​សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​

តាម​សេចក្តីរាយការណ៍​ពី​លោក ជូ ចាន់នី ជំនួយការ​សាលាសង្កាត់​ច្បារអំពៅ​ទី​២​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា លោកតា​ដែល​បាន​មរណភាព​ដោយ​ជំងឺ​កូ​វីដ​១៩​នេះ ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អ៊ុក នៅ អាយុ​៩៨​ឆ្នាំ​ មុខរបរ​ជា​អ្នកសុំទាន​នៅ​ផ្សារ​ច្បារអំពៅ​។​

​អ្នករស់នៅ​ច្បារអំពៅ​បាន​សម្ដែង​នូវ​ក្តី​អាណិតអាសូរ​ដល់​លោកតា​ម្នាក់មាន​វ័យ​រហូត​៩៨​ឆ្នាំ​ហើយ​រស់នៅ​ដោយសារ​ការជួយ​លុយកាក់​ពី​ប្រជាពលរដ្ឋ​ដាក់​ទាន​ជូន ​បែជា​ស្លាប់​ដោយសារ​កើត​ជំងឺ​កូ​វីដ​១៩​។​

ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​៨​យប់ ​ថ្ងៃទី​១៦​ ខែឧសភា ​ក្នុង​ខ្ទម​កម្សត់​របស់​លោកតា ​ស្ថិត​លើ​សួន​ជាប់​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ ​ក្នុងភូមិ​ដើម​ចាន់ ​សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សេចក្តីរាយការណ៍​ពី​លោក ជូ ចាន់នី ជំនួយការ​សាលាសង្កាត់​ច្បារអំពៅ​ទី​២​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា លោកតា​ដែល​បាន​មរណភាព​ដោយ​ជំងឺ​កូ​វីដ​១៩​នេះ ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អ៊ុក នៅ អាយុ​៩៨​ឆ្នាំ​ មុខរបរ​ជា​អ្នកសុំទាន​នៅ​ផ្សារ​ច្បារអំពៅ​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​លោកតា​បាន​ប្រាប់ លោក ជូ ចាន់នី មុន​ពេលដែល​លោកតា​កើត​ជំងឺ​នោះ​ គឺ​បន្ទាប់ពី​លោកតា​ត្រឡប់​មកពី​សុំទាន​គេ​ នៅក្បែរ​តំបន់​ក្រហម​ក្បែរ​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ ដែលជា​តំបន់​ក្រហម​។​ នៅពេលដែល​ឃើញ​លោកតា​មិន​ស្រួលខ្លួន​នោះ ​គឺ​កូនចៅ​ព្រមទាំង​លោកយាយ​ជា​ប្រពន្ធ​ មិន​ចាប់អារម្មណ៍​ទេ ​ព្រោះ​ជា​ទម្លាប់​របស់​លោកតា​ដែល​ចូលចិត្ត​សម្រាក​ដោយមិនដែល​ចេះ​ត្អូញត្អែ​ឡើយ​។​ លុះដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​១៦ ​ខែឧសភា​ទើប​ដឹងថា​លោក​តា​ស្លាប់​រហូតដល់​រឹងខ្លួន​ទៅហើយ​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោក ជូ ចាន់នី បញ្ជាក់ថា ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​១៩​កំពុង​ឆ្លង​រាលដាល​ជា​សហគមន៍​នោះ ​គឺ​នៅពេល​ដែលមាន​ប្រជាពលរដ្ឋ​ណា​មរណភាព ​ត្រូវ​ឲ្យ​គ្រូពេទ្យ​មក​យក​សំណាក​ពី​សាកសព​ហើយ​នៅពេលដែល​អាជ្ញាធរ​រាយការណ៍​ដល់​គ្រូពេទ្យ​ចុះ​ទៅយក​សំណាក ​គឺ​ទើប​ដឹងថា ​លោកតា​មានវី​ជ្ជ​មាន​កូ​វីដ​១៩​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនចៅ​លោកតា​បាន​ប្រាប់ថា លោកតា​បាន​ឆ្លង​ពី​អ្នកជំងឺ​កូ​វីដ​១៩​ដែល​តែងតែ​អាណិត​លោកតា​ហើយ​ផ្តល់​ជា​ថវិកា និង​ម្ហូបចំណី​។​ ហើយ​លោកតា​ក៏​មិនដឹងថា ​អ្នក​ដែល​ដាក់​ទាន​ដល់​លោកតា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​នោះឡើយ​។​ ប្រជាពលរដ្ឋ​មាន​ក្តី​អាណិតអាសូរ​ដល់​លោកតា​ដែល​រស់នៅ​ដោយ​សារ​តែ​ការដាក់​ទាន​ពី​សប្បុរស​ជន​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​ការបញ្ជាក់​ពី​លោក ជូ ចាន់នី គឺ​សព​លោកតា​ត្រូវបាន​គ្រូពេទ្យ​ដឹកយក​ទៅ​បូជា​តាម​លក្ខណៈ​បច្ចេកទេស​។ ​ចំណែក​កូនចៅ​និង​ភរិយា​លោកតា ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ​និង​បន្ត​យក​សំ​ណាក​កូនចៅ ​ព្រោះ​អាច​ឆ្លង​ជំងឺ​ដ៏​សាហាវ​នេះ​ជាក់​ជាពុំខាន​៕​ ប្រភព៖ កម្ពុជាថ្មី