មិចចេះ! ឃាត់ខ្លួន​យុវជន​មួយក្រុម ជិះ​រថយន្ត​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ - ThmeyLoad

មិចចេះ! ឃាត់ខ្លួន​យុវជន​មួយក្រុម ជិះ​រថយន្ត​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦

បើ​យោង​ប្រភពពី អធិការដ្ឋាន​នគរបាល ស្រុក​មុខកំពូល នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ នេះ បានឱ្យដឹងថា យុវជន​មួយក្រុម តែងតែ​ធ្វើ សកម្មភាព ស្ទាក់​ចាំ​ប្លន់​ម៉ូតូ ប្រជា ពលរដ្ឋ ធ្វើដំណើរ​តាម ដងផ្លូវ​ជាតិ​លេខ​៦ បង្ក​ឲ្យ​មានការ​ភ័យ ខ្លាច ពេលនេះ កម្លាំង​អន្តរាគមន៍ ស្រុក​មុខកំពូល​សហកា​រ ជា មួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទាំង ៧ ឃុំ និង​កម្លាំង​ប្រ ជាការពារ ឃាត់ខ្លួន​បាន​ហើយ ស្ថិតនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំ បង ស្រុក​មុខកំពូល ខេត្តកណ្ដាល នៅវេលា​ម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​ជនសង្ស័យ ឈ្មោះ ផុន សុ​ផានិត អាយុ ២៦​ឆ្នាំ , ឈ្មោះ ស៊ឹង ណារ៉ាក់ អាយុ ១៨​ឆ្នាំ , ឈ្មោះ ទិ​ត្យ បញ្ញា​ខា​រិ​ន អាយុ ១៩​ឆ្នាំ​ យុវជន​សង្ស័យ ៣​នាក់​នេះ មានមុខ​របរ មិន​ពិតប្រាកដ និង ឈ្មោះ ម៉ាលី រ៉​យ៉ើ ភេទ​ស្រី អាយុ ២០​ឆ្នាំ មុខរបរ លក់​អីវ៉ាន់ តាម​អន​ឡាញ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ២:៣០​នាទី ទៀប ភ្លឺ កម្លាំង​ចេញ​ល្បាត ពួនស្ទាក់ រហូតដល់​វេលា​ម៉ោង ៣ នាទី​ទៀបភ្លឺ ក៏​បានឃើញ​រថយន្ត និង​ជនសង្ស័យ ខាងលើ ឈប់​នៅ​ចិញ្ចើម ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​សង្ស័យ កម្លាំង​យាមល្បាត ឈប់​រថយន្ត​បម្រុង​ចុះ​សួរ នាំ ត្រួតពិនិត្យ ភ្លាមនោះ ជនសង្ស័យ ក៏បាន​នាំគ្នាបើករថ យ ន្តរត់គេចតាមបណ្ដោយផ្លូវ ជាតិ​លេខ​៦​។ ពេលមកដល់​ចំណុ ច តារាង​បាល់ នំ​បញ្ចុក របស់​ឈ្មោះ យឹម ប៊ុន​លាង ស្ថិតនៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ជន សង្ស័យ ក៏បាន​ទម្លាក់​ដាវ​ចោល​នៅ​ទីនោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​កម្លាំង​យាមល្បាតដេញ​ពីក្រោយ រហូតមកដល់​ចំណុច​មុខ​ឡ ឥដ្ឋ របស់​ឈ្មោះ ព្រាប កុយ ស្ថិតនៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចា ញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​ក៏ត្រូវ​កម្លាំង សមត្ថកិច្ច មួយក្រុម​ទៀត ស្ទាក់​ចាប់បាន​រថយន្ត​នោះ​ជាប់​ហើយក៏​បាន​នាំ ជន សង្ស័យ និង​រថយន្ត​ខាងលើ មក​ធ្វើការ​សួរនាំ នៅ​អធិការដ្ឋាន នគរបាល​ស្រុក ។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង ៤ នាក់ ឆ្លើយ​សារ ភាពថាៈ នៅ​យប់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ ក្រុម​ខ្លួន​បានមក​ឈប់រថយន្តខាងលើ រៀបចំ​ធ្វើ​សកម្មភាព​ប្លន់យក​ម៉ូតូ នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៦ តែមិនទាន់បានធ្វើសកម្មភាព ក៏ត្រូវសមត្ថកិច្ចឃាត់បាន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កន្លងមក ក្រុម​ខ្លួន ធ្លាប់​មក​ធ្វើ​សកម្មភាព ក្នុងស្រុក​មុខកំពូល តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៦ ចំនួន ៣ លើក បានសម្រេច​ចំ នួន ១​លើក គឺ​ប្លន់​ម៉ូតូ​ពី​ជនរងគ្រោះ ឈ្មោះ យ៉ុ​ន សុ​ផានិត កា លពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ៥:១០ នាទីទៀបភ្លឺ ចំណុច​ភូមិ​ក្រង់​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល បាន​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ចំនួន ១​គ្រឿង​ក្រោយពី​យក ម៉ូតូ​បាន ក៏​យកទៅលក់ នៅ​ម្ដុំ​ឃ្លាំង​រំសេវ រាជធានី​ភ្នំពេញ ក្នុង​មួយគ្រឿង បានតម្លៃ៦ ០០ ដុ​លា្ល​រ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​បច្ចុប្បន្ន ជនសង្ស័យ ទាំង ៤​នាក់ ខាងលើ ត្រូវបាន​ឃាត់ខ្លួន បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល ស្រុក​មុខកំពូល ហើយ​កម្លាំង​ជំនាញ​កំពុង​កសាង សំណុំរឿង ដើម្បី​បន្ត​ចាត់ ការតាម​នីតិវិធីច្បាបើ៕