នៅចាំករណីដ៏រន្ធត់កក្រើកនេះទេ? ពេលនេះ តុលាការខេត្ត​ព្រះ​សីហ​នុ បានសម្រេច​ផ្តន្ទាទោសហើយ ​ជនដៃដល់​ ដែលស ម្លា. ប់ក្មេង០២នាក់បងប្អូនបង្កើត - ThmeyLoad

នៅចាំករណីដ៏រន្ធត់កក្រើកនេះទេ? ពេលនេះ តុលាការខេត្ត​ព្រះ​សីហ​នុ បានសម្រេច​ផ្តន្ទាទោសហើយ ​ជនដៃដល់​ ដែលស ម្លា. ប់ក្មេង០២នាក់បងប្អូនបង្កើត

ទីបំផុត​ទៅ តុលាការខេត្ត​ព្រះ​សីហ​នុ បានសម្រេច​ផ្តន្ទាទោ ស ​ដាក់​ពន្ធនាគារ​អស់ ​មួយ​ជិ​វិត ទៅ​លើ​ជនជាប់ចោទ​ ឈ្មោះ មាង វិចិត្រ ករណី​ចាប់​ រំ​ លោ ​.​ភ ​សេ ព​ ស​. ​ន្ថ ​វៈ ហើយ​បាន​ ស ​ម្លា​.​ ប់​កុ មារី អាយុ​១០​ឆ្នាំ បន្ទាប់​មក​ក៏​បាន ​ស ​ម្លា​. ​ប់​ប្អូនប្រុស​របស់​នាង​អាយុ​ជាង ២​ឆ្នាំ ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នេះ​បើ​យោង​តាម​អង្គការ​ការពារ​កុមារ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២០ កក្កដា ២០២១​នេះ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជន​ដៃ ដ ល់​ខាង លើ​ឈ្មោះ មាង វិចិត្រ អាយុ ២៨​ឆ្នាំ ក្រោយ​បង្កហេតុ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​រត់គេច​ខ្លួន​មក​សំងំ​នៅផ្ទះ ឯ​ស្រុក​កំណើត​នៅ​ក្នុងភូមិ​គ្រើល ឃុំ​ព្រៃ​រំដេង ស្រុក​មេ​សាង ខេត្តព្រៃវែង ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​នគរបាល​ខេត្តព្រៃវែង សហការ​ជាមួយ​អង្គការ CPU ចាប់ខ្លួន​បាន នៅ​វេលា​ម៉ោងជាង ១​រសៀល ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ និង​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បន្ត​ទៀត​ទាំង​យប់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ផ្ដន្ទាទោស​តាម​ច្បាប់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ពី​អង្គភាព​ការពារ​កុមារ (CPU) បាន​ផ្តល់​ជា​ព័ត៌មាន​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ ជនជាប់ចោទ ត្រូវ​បាន​តុលាកា ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។ នៅ​ប្រទេស​កម្ពុជា ទោស​មួយ​ជីវិត គឺ​មាន​ន័យ​ថា គ្មាន​ថ្ងៃ​ដោះ​លែង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អោយ​វិ​ញា​ក្ខ​ណ្ឌ​រប ស់​ក្មេង​ទាំង​ពីរ ទៅ​កាន់​សុគតិភព ភាព​យុត្តិធម៌ ដែល​អង្គភាព​ការពារ​កុមារ អាច​ប្រគល់​បាន​ទៅ​ជូន​អ្នក​ទាំង​ពីរ គឺ​ត្រឹមតែ​ធ្វើ​អោយ​ប្រាកដ​ថា បុគ្គល​នេះ​មិន​មាន​ថ្ងៃ​ដោះ​លែង ហើយ​ប្រព្រឹត្ត​ទៅ​លើ​កុមារ​ដទៃ​បាន​ទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សូម​រម្លឹក​ប្រវត្តិ​របស់​ជនជាប់ចោទ​បន្តិច បើ​តាម​លោក សៀង យាន មេ​ភូមិ​គ្រើល បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ គឺជា​កូន​ទី​៣ នៅ​ក្នុង​ចំណោម​បងប្អូន ៣​នាក់ ដែល​មាន​ឪពុក​ឈ្មោះ ម៉ុ​ច មាង អាយុ​៦៧​ឆ្នាំ ជា​ជន​ពិការ និង​ម្តាយ​ឈ្មោះ ផី បាន​ស្លាប់​បាត់បង់​ជីវិត​តាំងពី​ជនសង្ស័យ​មាន​អាយុ​ជាង​មួយ​ខួប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
កាលពី​ជនជា ប់ ចោទ អាយុ​ប្រហែល​១៥​ឆ្នាំ ក្នុង​ពេល​ដែល​ចេញ​ទៅ​មើល​ក្របី នៅ​វាលស្រែ​ចុង​ភូមិ ជន​នេះ​បាន​ធ្វើ​សកម្មភាព ប៉ុ ន ប៉ ង ​ចាប់ ​រំ​ លោ ​.​ភ ​កូ ន ស្រី អ្នក​ភូមិ​ម្នាក់ ដែល​ទៅ ​មើល​ក្របី​ជិត​គ្នា តែ​មិន​បាន​សម្រេច ដោយ​មានការ​ប្រតា យ ប្រតប់​គ្នា​ចុះឡើង រហូត​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ ក៏​បាន​រត់ចោលស្រុក តាំងពី​ពេល​នោះ​មក ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​មេ​ភូមិ​គ្រើល បាន​បន្ត​ថា រយៈពេល​២ ទៅ​៣​ឆ្នាំ​ក្រោយមក ជនសង្ស័យ​លួច​ចូល​ស្រុក​ម្តង តែ​ត្រូវ​ប៉ូលិស​តាម​ចាប់ ទើប​គេ​រត់គេច​ខ្លួន​ម្តងទៀត ហើយ​កាលពី​ជាង ១​ឆ្នាំ​មុន​នះ គេ​លួច​ចូល​ស្រុក​ម្តងទៀត គេ​បាន​នាំ​យក​ទាំង​ប្រពន្ធ​ជា​ជនជាតិ​ឡាវ ដែល​មិន​ចេះ​ខ្មែរ ឲ្យ​មក​នៅ​ជាមួយ​ឪពុក​គេ តែ​រូបគេ​មិន​នៅ​ជាមួយ​ទេ គឺ​គេច​ទៅ​វិញ​បាត់ រហូត​ជិត​២​ខែ​ក្រោយមក​ទៀត ទើប​មក​យកប្រពន្ធ​គេ​ទៅ​វិញ ដោយ​ប្រាប់​ថា ទៅ​រកស៊ី​នៅ​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប៉ុន្តែ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៣០ ឧសភា ២០១៩ ស្រាប់តែ​ឃើញ​គេ​លួច​ចូល​ស្រុក​វិញ ដោយ​យក​ទាំង​ប្រពន្ធ​ថ្មី​មក​ជាមួយ​ផង ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​មក​ព័ទ្ធ​ចាប់ខ្លួន​បាន វេលា​ម៉ោងជាង​១​ថ្ងៃរសៀល ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ នេះ​តែ​ម្តង ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
កាលពី​២​ឆ្នាំ​មុន មានការ​ប្រកាស​ថ្កោលទោស​យ៉ាង​ខ្លាំង ក្លា តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រហូត​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​បញ្ចេញមតិ​ថា ពេល​សមត្ថកិច្ច​ពេល​ចាប់​បាន វា​យ ស ​ម្លា​.​ ប់​ ចោ ល ​ទៀត​ផង ប៉ុន្តែ​ប្រទេស​មា នច្បាប់ ទីបំផុត​ទៅ ជន​ដែល​ប្រព្រឹត្ត​ខុស​រូប​នេះ ត្រូវ​តុលាការ ផ្តន្ទាទោស​ដាក់​ពន្ធ នា គារ​អ ស់​មួយ​ជិ​វិត ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​