ព្រះអើយ! ទើបមកពីថៃស្នាក់នៅមណ្ឌលចត្តាឡីស័កជុំគ្នា ស្រាប់តែបុរសគំរក់ម្នាក់នេះ ចាប់ រំ-លោ-ភ ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់..

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យ​នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការគ្នាជាមួយ កម្លាំងអធិការដ្ឋានន​គរបាលស្រុកអូរជ្រៅ ឃាត់ខ្លួនយកមកសួរនាំ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីមានក្រុម​គ្រួសារកុមារីរងគ្រោះម្នាក់ បានប្ដឹងចោទថា ជនសង្ស័យបានចាប់រំ-លោ-ភកូនស្រីរបស់ពួកគាត់​ក្នុងអគារបន្ទប់លេខ 6 មណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យកូប នៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង បានមានប្រសាសន៍នៅថ្ងៃទី 13 ខែកញ្ញាឆ្នាំ 2021ថា ជនសង្ស័យដែល​សមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សុខ វង្ស ហេកប្រុស អាយុ ៣៦ឆ្នាំ មានស្រុកកំណើត​នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាពលករទើបមកពីប្រទេសថៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯកុមារីរងគ្រោះមានឈ្មោះ នីម ស្រីនុត ភេទស្រី អាយុ ១១ឆ្នាំ និងម្នាក់ទៀតឈ្មោះ​ណេតស្រីរ័ត្នអាយុ 18 ឆ្នាំ មានស្រុក កំណើតនៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទើបមកពីឃើញ​ពលករនៅប្រទេសថៃ ជាមួយឪពុកម្ដាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីស្នងការ​រងបានបន្តថា យកពាក្យបណ្ដឹង​របស់ឪពុកម្ដាយកុមារីរងគ្រោះ បានរៀបរាប់ថា មុនកើត​ហេតុ កាលពីវេលាម៉ោង 3: 20 នាទីទៀបភ្លឺ ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2021 ពួកគាត់ដែលជា​ពលករទើប​មកពីប្រទេសថៃ ត្រូវបានគេបញ្ជូនឱ្យមកស្នាក់នៅនិងធ្វើដំណើរ​លេខដាក់រួមគ្នានៅក្នុងវិទ្យាល័យកូប ពួកគាត់បានដេក​ទល់ក្បាលគ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលដែលដេកលង់លក់ នៅម៉ោងកើតហេតុ ស្រាប់​តែឃើញជនសង្ស័យបានលូកដៃ​ចូលទៅក្នុងអាវ​កូនស្រី​ និងបានស្ទា-បអង្អែលប្រដាប់-ភេ-ទកូន​ស្រីរបស់គាត់ដែលមានអាយុ 18ឆ្នាំ ភ្លាមនោះឪពុកម្ដាយ​របស់ក្មេងស្រី​រងគ្រោះក៏បានស្រែកឆោឡោឲ្យគេឯងជួយ និងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រោយកើតហេតុភ្លាមៗ​លោកក៏បានដាក់ចេញនូវបទ​បញ្ជាឲ្យការិយាល័យជំនាញ និងកម្លាំងនគរបាល​អធិការដ្ឋានស្រុកអូរជ្រៅ ចុះស្រាវជ្រាវនិងឃាត់ខ្លួនជន​សង្ស័យយកមកសួរនាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីកសាងសំណុំរឿងបញ្ជូន​ទៅតុលាការចាត់ការបន្តតាមនីតិវិធី។ ឆ្លើយតបជាមួយគណនេយ្យហ្វេសប៊ុក ចៅរដ្ឋា និងTyTy Long Pich សូមជ្រាបថា ជុំវិញករណីនេះសមត្ថកិច្ចកំពុងដំណើរ​ការនីតិវិធីហើយ មិនទុកឲ្យពលរដ្ឋណា​ម្នាក់រងគ្រោះ​ដោយអយុតិ្តធម៌ឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​