រថយន្តធុនធំព្រលៈ គ្នាជាមួយរថយន្តស៊េរីទំនើប FORTUNER បណ្ដាលឲ្យមនុស្ស ៥នាក់រងរបួសធ្ងន់ស្រាល

រថយន្តធុនធំព្រលៈ គ្នាជាមួយរថយន្តស៊េរីទំនើប FORTUNER បណ្ដាលឲ្យមនុស្ស ៥នាក់រងរបួសធ្ងន់ស្រាលនៅស្រុកប្រាសាទបាគង ដែលហេតុការណ៍ដ៍រន្ឋត់នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូលេខ២៩៤/២៩៥ ស្ថិតក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ស្វាយរៀង 3A-0958 សណ្តោងរឺម៉ក ពាក់ផ្លាក់លេខ ភ្នំពេញ 4A-3836 បើកបរដោយឈ្មោះ ម៉េង សុខឃង ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិព្រែកហូ ឃុំព្រែកហូ ស្រុកតាខ្មៅ ខេត្តកណ្តាល បើកបរមានទិសដៅពីកើតទៅលិច ពេលដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្តម៉ាក FORTUNER ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2B-4299 បើកបរដោយឈ្មោះ លុយ ស៊ីនិត ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប (របួសធ្ងន់) និងរបួសអ្នករួមដំណើរ នៅក្នុងរថយន្ត ៤នាក់៖

១/ឈ្មោះ ស៊ិន ហុកលី ភេទប្រុស អាយុ ៣៧ឆ្នាំ ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប (របួសស្រាល)។
២/ឈ្មោះ វី វិន ភេទស្រី អាយុ ៣២ឆ្នាំ ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប (របួសស្រាល)។
៣/ឈ្មោះ លី សៀវមី ភេទប្រុស អាយុ ៣៧ឆ្នាំ ភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប (របួសស្រាល)។

៤/ឈ្មោះ សុខ ជា ភេទប្រុស អាយុ ៣៧ឆ្នាំ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប (របួសស្រាល) ក្រោយពេលកើតហេតុរួចអ្នកបើកបរ និង អ្នករួមដំណើរ រថយន្តហ្វរធើនណឺ បានបញ្ជូនទៅមន្ទីរពេទ្យ។ រថយន្តខូចខាតទាំងសងខាងបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីបង្កសុំរឿងដោះស្រាយទៅតាមផ្លូវច្បាប់។

មូលហេតុ សមត្ថកិច្ចបានអោយដឹងថា៖ រថយន្តធំរបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕