ជើងខ្លាំងអុកឡុកតាមពិធីបុណ្យដ៏ល្បីល្បាញ រហស្សនាម «អធិការ គ្រឿន» ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន

ក្រេម គ្រឿន អាយុ១៩ឆ្នាំ រហស្សនាម ថា «អធិការ គ្រឿន» និង ឈ្មោះ រ៉ុន ជីវ៉ា អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ច ចា ប់ខ្លួនហើយ ដែលតែងតែអុកឡុកតាមពិធីបុណ្យ តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ។

ជនសង្ស័យទាំង២នាក់ ជាប់ចោទពីបទ «ហិ ង្សា ដោយ ចេតនា មានស្ថាន ទម្ង ន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ តុលាការ យល់ឃើញថា ជនត្រូវទាំង២នាក់ ប្រព្រឹត្តបទល្មើសមានលក្ខណៈ ធ្ង ន់ ធ្ងរ ដែលអាចនឹងគេចខ្លួនចេញពីលំនៅឋាន ឬ អាចចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ ទើបតុលាការ ចេញដីកាចាប់ខ្លួនជនត្រូវចោទទាំង២នាក់ និង ឃុំខ្លួន តែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​