យប់មិញនេះ យុវជន ញៀ ន ថ្នាំ ចំនួន ៥០នាក់ នាំគ្នាហែកបង្អួចរត់ចេញ ពីមជ្ឈមណ្ឌលបន្សា បគ្រឿ ង ញៀ.ន

ខេត្តព្រះសីហនុ-សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោងជិត១១យប់ថ្ងៃ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ មានយុវជន កំពុង ប ន្សា ប គ្រឿ ង ញៀ ន ក្នុងជម្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ខេត្តព្រះសីហនុ ចំនួន៥០នាក់ បានហែ កបង្អួ ចរត់ចេញពីមណ្ឌល ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចំរុះ មាននគរបាល កងរាជអាវុធហត្ថ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានសហការ គ្នាជា មួយអាជ្ញាធរពាក់ពន្ធ័ តាមរកឃើញ វិញចំនួន០៧នាក់ និងកំពុងតាមស្វែ ងរកអ្នកកំពុងរត់គេចបន្តទៀត។

បើតាមសមត្ថកិច្ចថា យុវជនបន្សា ប គ្រឿ ង ញៀ ន ក្នុង មជ្ឈមណ្ឌលស្តារនិតិសម្បទាកែវផុស នេះមានចំនួនសរុប ១០៣ នាក់ ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌល ស្តារនីតិសម្បទាក្រាំងធ្នង់ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២០ វិច្ឆិកា ២០២០ គឺជាជ ន រង គ្រោះ ដោ យ សារ គ្រឿ ង ញៀ ន(មិនមែ នជា អ្នក ជាប់ ទោស) ដែលចាំបាច់ត្រូវស្តារនិតិសម្បទាឡើងវិញ តាមរយៈ ការប ន្សាប គ្រឿ ង ញៀ នពីក្នុងខ្លួន និងជួយបណ្តុះបណ្តាល មុខជំនាញផ្សេងៗបន្ថែមទៀត ដើម្បីឲ្យក្លាយជាយុវជនល្អឡើងវិញ៕