រថយន្ត​សណ្តោង​រ៉ឺ​ម៉ក ​ចុះចំណតបុក​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​២​នាក់​

កោះកុង​ ៖​ មនុស្ស​២​នាក់​បាន​រង​របួស ធ្ងន់​ស្រាល​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២​គ្រឿង​ ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ លើ​កំណាត់​ផ្លូវជាតិ​៤៨​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៧-៩៨​ ស្ថិត​ក្នុងភូមិ​ដី​ទំនាប​ ឃុំ​ត្រពាំងរូង​ ស្រុក​កោះកុង​ ខេត្តកោះកុង​ ។​

​រថយន្ត​ទី​១​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​សណ្តោង​រ៉ឺ​ម៉ក​ ក្បាល​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3C-5543​ និង​រ៉ឺ​ម៉ក​សណ្តោង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 4A-2836​ អ្នក​បើក​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេច​ខ្លួន​បាត់​)​ ពេល​ចុះ​ចំណោត​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​ដែល​កំពុង​ដំណើរ​បញ្ច្រាសទិស​គ្នា​(​ពី​ខេត្តកោះកុង​ទៅ​ខេត្តកំពត​)​ ។​

​រថយន្ត​ទី​២​ម៉ាក​ម៉ាក​សាំង​យ៉ុ​ង​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​កោះកុង​ 2B-8587​ បើកបរ​ដោយ​ឈ្មោះ​ តឹ​ប​ លេស​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​៤​ សង្កាត់​ដង​ទង​ ក្រុង​ខេមរភូមិន្ទ​ (​រង​របួសស្រាល​)​ អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ កែវ​ សុខា​ ភេទ​ស្រី​ អាយុ​៦២​ឆ្នាំ​ ទីលំនៅ​ភូមិ​អណ្តូងទឹក​ ឃុំ​អណ្តូងទឹក​ ស្រុក​បុ​ទុម​សាគរ​ (​របួសធ្ងន់​)​ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​នគរបាល​ចុះ​ធ្វើ​អន្តរាគមន៍​បញ្ជូន​ជន​រង​គ្រោះ​ តាម​រថយន្ត​សង្គ្រោះ​ទៅ​មណ្ឌល​សុខភាព​ត្រពាំងរូង​ និង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ ៕