ព្រះអើយ..!តូចចិត្តសុំលុយប្រពន្ធទៅការក្មួយ បានតិចពេក ចាក់សោរផ្ទះដុតស.ម្លា-ប់ខ្លួន បង្កការភ្ញាក់ផ្អើលជាខ្លាំង

បុរសម្នាក់បានស្លាប់ក្នុងផ្ទះគួរឱ្យរន្ធត់ខណ:សុំលុយប្រពន្ធទៅការក្មួយនៅខេត្តស្ទឹងត្រែងប៉ុ ន្តែឱ្យលុយតិចពេកខឹង ចិត្ត ចា ក់ សោរក្នុងផ្ទះដុត ស ម្លា ប់ ខ្លួនឯងផ្អើលអ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលល្ងាច។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងតុំ ឃុំចន្រ្តី ស្រុករមាសហែក។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ យង់ ផល្លា អាយុ៤៨ឆ្នាំ មុខរបរកសិករមានប្រពន្ធឈ្មោះ អ៊ូ នាង អាយុ៤៨ឆ្នាំ រស់ក្នុងភូមិត្រពាំងតុំ ឃុំចន្រ្តី ស្រុករមាសហែក។

ប្រភពបន្តថាផ្ទះដែលអគ្គិភ័យឆាបឆេះទាំងស្រុងមានទំហំ៨ម៉ែត្រគុណនិង៩ម៉ែត្រ ដោយបាត់បង់ទ្រព្យសម្បត្តិរួមមានប្រាក់១ម៉ឺនដុល្លារ ប្រាក់រៀល២លានរៀល មាស២តម្លឹងនិងសម្ភារៈមួយចំនួនទៀត។

តាមប្រពន្ធឈ្មោះ អ៊ូ នាង បានប្រាប់សមត្ថកិច្ចថាមុនកើតហេតុ ប្ដីបានមកសុំលុយដើម្បីទៅការក្មួយនៅឯខេត្តស្ទឹងត្រែង ហើយមិនបង្អង់យូរ គាត់ជាប្រពន្ធក៏បានឱ្យលុយមួយចំនួន ប៉ុន្តែមិនដឹងថាគាត់អន់ចិត្តគិតខ្លីចាក់សោរនៅក្នុងផ្ទះ ដុ ត ស ម្លា ប់ ខ្លួន ឯងបែបនេះសោះ។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយកើតហេតុអ្នកភូមិក៏ ដូចជាសមត្ថកិច្ចនាំគ្នា ជួយពន្លត់ដែរប៉ុន្តែដោយភ្លើងឆេះ ពេញក្រមុំទៅហើយ មិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេទើបបណ្ដាលឱ្យឆេះទាំងស្រុងតែម្ដង ៕