ប៉ូលិស​ចរាចរណ៍គំរូនៅច្បារអំពៅ ត្រូវក្រុមគ្រួសារសម្រេចបញ្ចូនទៅព្យាបាលនៅប្រទេសថៃហើយនៅយប់មិញនេះ ដោយសារជម្ងឺធ្ងន់ធ្ងរ - ThmeyLoad

ប៉ូលិស​ចរាចរណ៍គំរូនៅច្បារអំពៅ ត្រូវក្រុមគ្រួសារសម្រេចបញ្ចូនទៅព្យាបាលនៅប្រទេសថៃហើយនៅយប់មិញនេះ ដោយសារជម្ងឺធ្ងន់ធ្ងរ

មហាជន​អាណិតអាសូរ​ ប៉ូលិស​ចរាចរណ៍​នៅ​ច្បារ​អំពៅ​លោក​ រស់ ហ៊ន​ដែល​ធ្លាក់​ខ្លួន​ឈឺ​។ អ្នកដំណេីរឆ្លង​កាត់​ម្តុំច្បារអំពៅ​ ប្រហែល​ជាអាចធ្លាប់ឃេីញ​ប៉ូលិស​ចរាចរណ៍​រាងស្គម​ខ្ពស់​ សំបុរ​សណ្តែកបាយ​ មុខមាត់​ស្លូតបូត​ និងមានស្នាមញញឹម​ជាប់ជានិច្ច​មិនថាមេឃក្តៅ​ឫ​ស្ថាន​ភាព​ចរាចរណ៍​ ចង្អៀត​ណែនណាន់តាន់តាប់​ប៉ុណ្ណានោះទេ​។
មហាជន​អាច​ងាយ​នឹង​ចាប់​អារម្មណ៍​ប៉ូលិស​ចរាចរណ៍​នៅច្បារអំពៅបានច្បាស់​ដោយសា​ជាតំបន់​ដែល​មានការកកស្ទះ​ជាប្រចាំ​រៀងរាល់​ព្រឹក​ល្ងាច​ ។

ក៍ប៉ុន្តែ​ ចាប់​ពីពេលនេះ​ទៅ​អ្នកដំណេីរ​ប្រហែល​ជា​លែង​សូវឃេីញ​មុខ​ ប៉ូលិស​ចរាចរណ៍​ លោក​ រស់​ ហ៊ន​ ទៀត​ហើយ​ ដោយ​សារ​លោកកំពុង​ធ្លាក់​ខ្លួន​ឈឺ​ជាទម្ងន់​។

លោកអនុសេនីយ៍ឯក រស ហ៊ន ជានាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌច្បារអំពៅ ត្រូវក្រុមគ្រួសារសម្រេចបញ្ជូនទៅ កាន់ប្រទេសថៃនៅយប់ថ្ងៃទី០៩ធ្នូនេះ ក្រោយពីរូបលោកបានចូលសំរាក់ព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រកាលពីថ្ងៃទី០៦ធ្នូ ដោយមានជម្ងឺធ្ងន់ធ្ងរ គឺជម្ងឺដុះដំសាច់ក្រោមថ្លើម។ នេះបើយោងតាមការអះអាងឲ្យក្រុមការងារគេហទំព័រ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិដឹងនៅយប់ថ្ងៃទី០៩ធ្នូនេះ ដោយលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ។

លោកអនុសេនីយ៍ឯក រស់ ហ៊ន ដែលមហាជនតែងតែឃើញធ្វើសកម្មភាពសម្រួលចរាចរណ៍នៅលើដងផ្លូវជាតិលេខ១ នៅចំណុច មុខផ្សារច្បារអំពៅ។ ទោះបីជាយ៉ាងនេះថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសក្រោមការដឹកនាំដោយផ្ទាល់ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលដឹកនាំអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក រស់ ហ៊ន ដោយផ្ទាល់នៅមន្ទីពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការរងបាននាំយកអំណាយឯកឧត្តម ស ថេត នូវទឹកប្រាក់ចំនួន៥០០ដុល្លា និងអំណោយអធិការនគរបាលខណ្ឌច្បារអំពៅ រួមមាន ៖ ទឹកសុទ្ធ០៤កេស ទឹកក្រូច០២កេស ទឹកដោះគោឆៅ០២ឡូ និងថវិកា ១.៥០០.០០០រៀល ជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊ន ផងដែរ។

ដោយឡែកនៅព្រលប់ថ្ងៃទី០៩ធ្នូនេះផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានផ្តល់នូវថវិកាចំនួន៤លានរៀលផងដែរ តាមរយៈលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ៕