អន្ទិត ឡុង ចន្ថា ដែលជាអតីតសង្ឃល្បីឈ្មោះ ដោយពេលលោក ទេសនាម្តង អាចធ្វើឱ្យយាយ តាៗ សើចបិទមាត់មិនជិត ពេលដែលសម្ដែងធម៌ទេសនា តាមពិធីបិណ្យ តូច ធំ នានា។ ក្រោយលាចាកសិក្ខាបទអស់ជាច្រើនខែ កាលពីពេលថ្មីៗនេះ លោកបានធ្វើការLive វីដេអូរៀបរាប់ពីជីវិត ក្រោយសឹករបស់គាត់ គឺគាត់បានប្រកបរបររត់ឡាន តាក់ស៊ីប្រកបរបរចិញ្ចឹមជីវិត។
ដោយឡែកនាពេលថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Komsan Daily បានបង្ហោះវីដេអូជាង៦នាទី ស្តីពីសកម្មភាពលោក ឡុង ចន្ថា ដែលបានធ្វើជាអ្នកកំដរ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយ ដោយពេលក្នុងកម្មវិធីកាត់សក់បង្កក់សិរី ដោយស្លៀកពាក់យ៉ាងស្អាត ជាមួយសំនួន វោហាកំប្លុកកំប្លែងជាមួយអ្នកកាត់សក់ ផ្លែផ្កាពាក្យសំដីគ្នា បង្កបរិយាកាសសើចក្អាកក្អាយ ពេញរោងការ ។
ទំព័រហ្វេសប៊ុកខាងលើ បានបង្ហោះវីដេអូដោយបានភ្ជាប់សំណេរឱ្យយ៉ាងដូច្នេះថា៖ «អន្ទិត ឡុង ចន្ថា បាត់មុខយូរឥឡូវឃើញនៅក្នុងរោងការ គីជាអ្នកកំដរ» ៕ ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖