មុននេះបន្តិចទំព័រហ្វេសបុក កងរាជ អា វុ ធ ហត្ថ ដែលមានឈ្មោះហ្វេសបុក GRK News បានចេញ សេចក្តីប្រកាសព័ត៌មានថា៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កងរា ជ អា វុ ធ ហត្ថ បានប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប អំពីបុគ្គលដែលបង្ក ហេតុ ដ ក កាំ ភ្លើ ង និងបាន អះអាងខ្លួន ជា អា វុ ធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជ អា វុ ធ ហត្ថរាជធានីភ្នំពេញ ធ្វើការ ឃា ត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
គួររម្លឹកដែរថា ព័ត៌មាននៅលើបណ្តាញសង្គមហ្វេសប៊ុក បានផ្សព្វផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញកាលពីម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ មករា ២០២១ ។ ប្រភពព័ត៌មាន អោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តតូយ៉ូតាព្រូស ព៌ណទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AU 9367 បើកបរដោយបុរសម្នាក់ បានបើករថយន្តស្របទិសគ្នា តាមបណ្តោយផ្លូវ៧៣ កែងផ្សារធំថ្មី រួចកៀរម៉ូតូម៉ាកស្គូពី ព៌ណស ពាក់ស្លាកលេខកណ្តាល 1AG 5620 បណ្តាលឲ្យអ្នកបើកម៉ូតូដួលរបួសបាក់ដងកាំបិត និងរងរបួសប្រអប់ជើង ។
ក្រោយកើតហេតុ គេឃើញអ្នកបើរករថយន្តបានដកកាំភ្លើងពីចង្កេះ ហើយស្រែកថា«អ្ហែងចង់យ៉ាងម៉េច ?» ភ្លាមៗនោះ គេក៍ឃើញអ្នកបើកបរម៉ូតូ ដែលរងរបួសធ្ងន់ផងនោះ បានលើកដៃសំពះសុំកុំបាញ់គាត់អី ។ ក្រោយឃើញសភាពបែបនេះ អ្នកចោមរោមមើលហេតុការណ៍ បានរត់មកជួយជនរងគ្រោះ និងជួយចាត់ចែងបញ្ជូនអ្នកបើកបរម៉ូតូ ទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។
បន្ទាប់មក អ្នកបើកបររថយន្តព្រូស នៅតែបន្តសំញែ ង កាំ ភ្លើ ង នៅមុខសមត្ថកិច្ចដដែលៗ ទើបបសមត្ថកិច្ច សុំដ ក កាំ ភ្លើ ង ទុកសិន តែគេឃើញជនបង្កប្រគល់អោយតែសំប ក កាំ ភ្លើ ង មិនប្រគ ល់ គ្រា ប់ អោយនោះទេ និងបានស្រែក គំហ កដាក់សមត្ថកិច្ចនោះថែមទៀត ហើយអ្នកបើកបររថយន្តបានស្រែកថា ខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថ និងមានតួនាទីជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕