តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Heng Sovanrida នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងបែបនេះថា៖ រឿងដ៏កំសត់ពេកហើយ ដែលគ្រួសារមួយនេះបានជួប។ ដោយឆ្នាំទៅមួយស្លាប់ម្តាយ ឆ្នាំទៅស្លាប់ឪពុក ឆ្នាំនេះភ្លើងឆេះផ្ទះទៀត។ តើបីនាក់បងប្អូននេះគ្នារំពឹងអ្វី? ជំរកគ្មាន ប្អូនស្រីម្នាក់នៅរៀន ប្អូនស្រីម្នាក់ពិការផ្នែកសតិទៀត។ អ្វីដែលនៅសល់គឺខោអាវចាស់ម្នាក់មួយចង្កេះតែប៉ុណ្ណោះ។ សូមសប្បុរសជនជួយគាត់ផង។ ទីតាំងៈ ភូមិកន្រ្ទីង សង្កាត់អូរឬស្សី ក្រុងក្រចេះ។
គួរបញ្ជាក់ផងដែរថា ករណីនេះភ្លើងឆេះផ្ទះខាងលើ កើតឡើងនៅភូមិកន្ទ្រីង សង្កាត់អូឫស្សី ក្រុងចេះ ខេត្តក្រចេះកាលពីវេលាម៉ោង៦ និង៣៥ នាទី ថ្ងៃទី១៣ ខែមករា នេះ ។
បើយោងតាមលោក ឧត្តមសេនីយ៍ត្រីច្រឹង ផល្លីស្នងការរងទទួលបន្ទុកអាវុធជាតិផ្ទុះនិងអគ្គិសភ័យនៃស្នងការដ្ឋាននរគបាលខេត្តក្រចេះ បានផ្ដល់ដំណឹងដល់វិទ្យុសំឡេងស្រ្ដីអោយដឹងថាហេតុការណ៍នេះត្រូវបានអាជ្ញាធរសង្កាត់ រួមសហការជាមួយអាជ្ញាធរខេត្តបានពន្លត់ទាន់ពេលមិនបង្កអោយរាលដាលធ្ងន់ធ្ងដល់ផ្ទះផ្សេងទៀតនោះទេ។
ករណីអគ្គីភ័យ មូលហេតុ៖ ឆ្លងចរន្តអគ្គីសនី) បណ្តាលឲ្យឆេះផ្ទះ ០១ខ្នងទំហំ ៥មx៦ម (ឆេះទាំងស្រុង) នៅចំណុចភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ។
សម្ភារៈដែលខូចខាតសរុបជាទឹកប្រាក់ប្រហែលចំនួន ៥.០០០ដុល្លារ (ប្រាំពាន់ដុល្លារ) ។
ករណីខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០៣គ្រឿង ប្រើទឹកអស់ចំនួន ០៣រថយន្តទើបរលត់ទាំងស្រុង ហើយមិនបង្ករអោយមានមនុស្សរងរបួសទេ ។