ដូចដែលបានដឹងហើយ ប្រទេសកម្ពុជា កំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង បានវាយប្រហារខេត្តជាច្រើនជាពិសេសខេត្តបាត់ដំបង សៀមរាប ពោធិ៍សាត់ បន្ទាយមានជ័យ រាជធានីភ្នំពេញ ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្តដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ ។ ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស បានធ្វើឱ្យអ្នកស្រុក ដែលរស់នៅក្បែរកសិដ្ឋានចិញ្ចឹមក្រពើមានការភ័យខ្លាចនៅពេលទឹកជំនន់ដែលជាការគំរាមកំហែងធ្វើឱ្យប៉ះពាល់ដល់ទីជម្រក និងធ្វើឱ្យសត្វក្រពើរួចចេញពីកសិដ្ឋាន។ ដោយឡែកតាមរយៈគណនេយ្យហ្វេសបុក “បងស្រី សុខភាព” បានបង្ហោះករណីចាប់ក្រពើបាន នៅយប់ថ្ងៃនេះយ៉ាងដូច្នេះថា៖ ចាប់ក្រពើបាននៅផ្ទះមារបស់នាងខ្ញុំស្រុកក្រឡាញ់ខេត្តសៀមរាប…
View More សូមប្រុងប្រយ័ត្ន! នៅខេត្តសៀមរាប ទឹកឡើងក្រពើធំមួយក្បាល ចូលក្នុងភូមិ ត្រូវប្រជាពលរដ្ឋចាប់បាននៅស្រុកក្រឡាញ់Category: ព័ត៌មានជាតិ
សោកស្តាយណាស់ សុទ្ធតែគ្រឿងឈើប្រណិត មួយពព្រិចភ្នែក ត្រូវភ្លើងឆេះខ្ទិចគ្មានសល់ ផ្ទះកីឡាករបាល់ទាត់សារី តៃម៉ូ យុវជនឆ្នេីមរបស់បឹងកេត
នៅវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋខ្មែរឥស្លាម១ខ្នង ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ យោងតាមប្រភពព័ត៌មានបឋមដែលទទួលបានពេលនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយផ្ទះដែលរងការឆាបឆេះនោះត្រូវបានគេស្គាល់ថាជា ផ្ទះរបស់កីឡាករ សារី តៃម៉ូ ដែលជាយុវជនថ្នាល របស់ក្រុមបាល់ទាត់បឹងកេត៕ ដោយឡែកតាមគណនេយ្យហ្វេសបុក របសកីឡាករ សារី តៃម៉ូ បានបង្ហោះសារសោកស្តាយយ៉ាងដូច្នេះថា៖ ត្រឹមមួយប្រព្រិចភ្នែកអស់រលីង😰ក្នុងផ្ទុះសុទ្ធតែរបស់មានតំលៃ😰ទាំងដែលអីឡូវយកលុយទៅទិញរបស់ទាំងនឹងមកវិញក៏មិនបានដែល😰ព្រោះអីឡូវក៏គ្មានឈេីល្អៗចឹងដែល😰 #សេាកស្តាយខ្លាំងណាស់😰😭 #អរគុណព្រះជាម្ចាស់ដែលអេាយពួកគាត់ទាំងអស់មិនមានគ្រោះថ្នាក់អ្វី
View More សោកស្តាយណាស់ សុទ្ធតែគ្រឿងឈើប្រណិត មួយពព្រិចភ្នែក ត្រូវភ្លើងឆេះខ្ទិចគ្មានសល់ ផ្ទះកីឡាករបាល់ទាត់សារី តៃម៉ូ យុវជនឆ្នេីមរបស់បឹងកេតអនិច្ចារ! ជិះឌុបគ្នាពីរនាក់ប្តីប្រពន្ធ សុខៗស្រាប់តែត្រូវរថយន្តព្រូស បុកពីក្រោយ ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់
កំពង់ស្ពឺ៖ រថយន្តព្រូសបុកម៉ូតូស្មាស់ពីក្រោយ បណ្តាលឱ្យប្រពន្ធ ស្លា ប់ នៅកន្លែងកើតហេតុ ចំណែកប្តីរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើង កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៣-៦៤ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលបានឱ្យដឹងថាមុនពេលកើតហេតុ មានរថយន្តនឹងម៉ូតូ ស្របទិសគ្នាពីលិចទៅកើត ដោយមានម៉ូតូ១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ…
View More អនិច្ចារ! ជិះឌុបគ្នាពីរនាក់ប្តីប្រពន្ធ សុខៗស្រាប់តែត្រូវរថយន្តព្រូស បុកពីក្រោយ ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់មានករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយខ្នង ដែលស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មុននេះបន្តិច….(មានវីដេអូ)
នៅវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋខ្មែរឥស្លាម១ខ្នង ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ កម្លាំងរបស់ស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក និងអាជ្ញាធរមូលដ្ឋាន កំពុងតែមមាញឹក ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនោះផងដែរ៕
View More មានករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយខ្នង ដែលស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មុននេះបន្តិច….(មានវីដេអូ)ជួយស៊ែរផង! មានអ្នកបាត់សាច់ញាតិទេ? ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក នៅ ខណ្ឌដង្កោ
ភ្នំពេញ ៖ ប្រទះឃើញសាកសពបុរសម្នាក់ អណ្ដែតទឹក មានសភាពហើមស្អុយរលួយ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ច នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០នេះ ស្ថិតនៅទីតាំងក្នុងបុរីឡាផាម ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងជួយយកសាកសពឡើងលើគោក ។ សពនៅពុំទាន់ស្គាល់អត្តសញ្ញាណ និងស្លាប់ដោយសារមូលហេតុ អ្វីពិតប្រាដកនោះទេ រងចាំសមត្ថកិច្ចធ្វើកោសលវិច័យ…
View More ជួយស៊ែរផង! មានអ្នកបាត់សាច់ញាតិទេ? ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក នៅ ខណ្ឌដង្កោរកឃើញសពឪពុកហើយ ដែលបានលោតទៅជួយកូនប្រុសហើយត្រូវបានទឹកជនខ្លាំងគួចយកទៅ អ្វីដែលកានតែខ្លោចចិត្តប្រពន្ធគ្មានលុយធ្វើបុណ្យសពឲ្យប្តី
បុរសវ័យជាង៥០ឆ្នាំម្នាក់ រស់នៅគល់ស្ពានលេខ១ ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបាត់ខ្លួនដោយសារទឹកជំនន់។ បេីតាមសមត្ថកិច្ចបានអោយដឹងថាលោក ណាត លន អាយុជាង៥០ឆ្នាំ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហេីយ តែវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ លោកបាននាំកូនប្រុស២នាក់ ទៅមេីលផ្ទះ និងចង់យកឥវ៉ាន់ខ្លះៗនៅក្នុងផ្ទះ តែដោយសារផ្ទះគាត់នៅគល់ស្ពានរួម នឹងទឹកកំពុងហក់ឡេីងផងនោះ ក៏ធ្វេីអោយបាក់ដីជាប់ផ្ទះ ធ្លាក់ឪពុកនិងកូនម្នាក់ទៅតាមទឹក។ ភ្លាមៗនោះកូនប្រុសរបស់គាត់បានតោងជាប់នឹងដេីមឈេី ត្រូវបានគេសង្រ្គោះទាន់ពេលវេលា តែជាអកុសលបុរសជាឪពុកបានបាត់ខ្លួនរកពុំទាន់ឃេីញនោះឡេីយ។ ដោយឡែកនៅថ្ងៃទី២០ ខែតុលានេះ…
View More រកឃើញសពឪពុកហើយ ដែលបានលោតទៅជួយកូនប្រុសហើយត្រូវបានទឹកជនខ្លាំងគួចយកទៅ អ្វីដែលកានតែខ្លោចចិត្តប្រពន្ធគ្មានលុយធ្វើបុណ្យសពឲ្យប្តីបាក់ទំនប់អូរខៃដន ក្នុងក្រុងប៉ោយប៉ែត ធ្វេីឱ្យទឹកចាប់ផ្តេីមលិចខ្លាំង ផ្លូវជាតិលេខ០៥ ត្រូវផ្អាកចរាចរណ៍បណ្តោះអាសន្ន
អាងទំនប់អម្រិតអូខៃដន ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាក់កាលពីវេលាយប់មិញ បណ្ដាលឱ្យទឹកហូរធ្លាក់យ៉ាងគំហុកមកផ្នែកខាង ក្រោម ធ្វើអោយលិចកំណាត់ផ្លូវជាតិលេខ៥ ប្រវែង ៥០០ ម៉ែត្រ ត្រង់ចំណុចកូនដំរី។ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍បណ្ដោះអាសន្នត្រង់ចំណុចនេះ ទាំងរថយន្តធុនធំនិងរថយន្តធុនតូច គ្រាដែលកម្លាំងសមត្ថកិច្ចបានជួយចម្លងប្រជាពលរដ្ឋ។ ជាមួយគ្នានេះទូកស្មាច់ជាច្រើនគ្រឿងក៏បានបញ្ជូនទៅដល់ទីតាំងទឹកលិច ដើម្បីជួយសង្គ្រោះ និងចម្លងប្រជាពលរដ្ឋ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាមានន័យថា ព្រឹកវេលាម៉ោង ៥:២០នាទី ទំនប់អាងខៃដនត្រូវបានបាក់១៥ម៉ែត្រ…
View More បាក់ទំនប់អូរខៃដន ក្នុងក្រុងប៉ោយប៉ែត ធ្វេីឱ្យទឹកចាប់ផ្តេីមលិចខ្លាំង ផ្លូវជាតិលេខ០៥ ត្រូវផ្អាកចរាចរណ៍បណ្តោះអាសន្នចោរនេះពិតជាហ៊ានមែន! ម្ចាស់ឡានឈប់ឡានមិនបានដកសោរចេញ ចូលទិញខ្សែសាកមួយភ្លេត ស្រាបតែលួចឡើងរថយន្តបើកចេញតែម្តង (មានវីដេអូ)
ពិតជាហ៊ានមែនចោរឡេីងបេីករថយន្តលួចចេញទៅបាត់ ខណៈពេលឈប់រថយន្ត មិនបានដកសោរចេញ ចូលទិញខ្សែឆ្នាំងសាក មិនបាន៥នាទីផង នៅម្ដុំផ្សារទួលពង្រ នាម៉ោងជាង០៨យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ។ រថយន្តដែលចោរលួចចេញទៅបាត់ម៉ាក LEXUS RX330 ស្លាកលេខភ្នំពេញ 2AK-3032 សូមបងប្អូនមេត្តាប្រុងប្រយត្ន័ទាំងអស់គ្នា ។បើសិនជាបងប្អូនបានឃើញជួយទាក់ទងទៅគាត់ផង 0962467773 ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការឈប់ទុកឡានបញ្ឆះចោលអាចធ្វើអោយចោរចូលលួចឡានបានគ្រប់ពេល ហើយសូមចែករំលែកវីដេអូនេះដើម្បីស្វែករករយន្តផង៕
View More ចោរនេះពិតជាហ៊ានមែន! ម្ចាស់ឡានឈប់ឡានមិនបានដកសោរចេញ ចូលទិញខ្សែសាកមួយភ្លេត ស្រាបតែលួចឡើងរថយន្តបើកចេញតែម្តង (មានវីដេអូ)ឪពុកធំចិត្តជាសត្វ ចា ប់់ រំ លោ ភ សេ ពស ន្ថ វៈចំនួន០៣ដងលើក្មួយខ្លួនឯង អាយុ៩ឆ្នាំ រហូតមានរបួស…
កាលពីថ្ងៃទី១៨ខែតុលាឆ្នាំ២០២០ វេលាម៉ោង០៨ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកក់ បាន ទទួលពត៌មានពីលោកមេភូមិសន្ទៃទី១ និងក្រុមប្រឹក្សាឃុំកក់ ថាមានក រណីរំ លោ ភសេ ព ស ន្ថ វៈ លើ ក្មេង ស្រីឈ្មោះ វ.ថ ភេ ទស្រី អាយុ០៩ឆ្នាំ ជាតិខ្មែរ ដែលមកស្នា ក់នៅជាមួយឈ្មោះ…
View More ឪពុកធំចិត្តជាសត្វ ចា ប់់ រំ លោ ភ សេ ពស ន្ថ វៈចំនួន០៣ដងលើក្មួយខ្លួនឯង អាយុ៩ឆ្នាំ រហូតមានរបួស…ឃាត់ខ្លួនចោរបិទមុខម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋលួចយកទូរស័ព្ទដៃ
កោះកុង: កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ៣និង០០នាទីទៀបភ្លឺ កម្លាំងជំនាញអធិការក្រុងខេមរភូមិន្ទ បានសហការជាមួយប្រជាពលរដ្ឋ ចុះធ្វើការស្រាវជ្រាវ មុខសញ្ញាចោរបិទមុខដែលតែងតែធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ម៉េង សុខុម ភេទប្រុស អាយុ ៤៤ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ។ តាមចម្លើយសារភាព៖ បានធ្វើសកម្មភាពលួចចំនួន៦ ដងមិនចាំថ្ងៃខែ ក្នុងឆ្នាំ២០២០…
View More ឃាត់ខ្លួនចោរបិទមុខម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋលួចយកទូរស័ព្ទដៃ